Prey Nob, Sihanoukville, Khaet Preah Sihanouk, Cambodia
លក់
31,480$
Property ID :
VIP-SHV
ដោយទទួលបានភាពជោគជ័យយ៉ាងខ្លាំងពីគម្រោងដំបូងនៅក្នុងរាជធានីភ្នំពេញ ពេលនេះគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបុរី វី អាយ ភី
បានឈានជំហានទៅមុខយ៉ាងលឿនទៅអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យមួយទៀតនៅឯខេត្តព្រះសីហនុ ដែលកំពុងជាមជ្ឍមណ្ឌលមួយដែលពោរពេញទៅសក្តានុពល។
បុរី វី អាយ ភី សាខា កំពង់សោម ទីតាំងនៅតាមបណ្តាយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ព្រៃនប់។ លោកអ្នកអាចធ្វើដំណើរទៅកាន់ទីប្រជុំជនក្នុងក្រុងត្រឹមតែ២០នាទីប៉ុណ្ណោះ។ តំបន់ដែលយកមកអភិវឌ្ឍន៍គម្រោងនេះនេះមានលក្ខណៈអំនោយផលយ៉ាងខ្លាំង មិនថាសម្រាប់អ្នកដែលទិញដើម្បីរស់នៅ រឺវិនិយោគនោះឡើយ ដោយសារខេត្តនេះកំពុងតែទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសជាច្រើនឱ្យចូលមកវិនិយោគ ក៏ដូចជាទិញនូវអចលនទ្រព្យដែលនៅក្នុងតំបន់នោះ ដែលធ្វើឱ្យតម្រូវការអចលនទ្រព្យ ពិសេសសំណង់លំនៅដ្ឋានមានការត្រូវការជាចាំបាច់។
ក្រៅពីនេះទៅទៀត គម្រោងជាប្រភេទគម្រោងលំនៅដ្ឋានខ្នាតធំ ដែលមានផ្ទះរហូតដល់ទៅជាង៤០០០ខ្នង បង្កើតបានជាសហគមន៍ដ៍សុវត្ថិភាពមួយដែលមានផ្សារ មន្ទីរពេ្យ សាលារៀន ធគារគារ និងកន្លែងកំសាន្តជាច្រើននៅក្នុង និងក្បែរបុរី វី អាយ ភី នេះ។ រីឯល្បឿននៃការសាងសង់ក៏លឿនដែរ មកទល់ពេលនេះបុរី វី អាយ ភីត្រូវបាងសាងសង់រួចរាល់ជាង ៥០% រួចទៅហើយ។ គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២០ខាងមុខនេះ។
គម្រោងលំនៅដ្ឋានតម្លៃសមរម្យមួយនេះមានផ្ទះជាច្រើនខ្នាតសម្រាប់ជ្រើសរើស ដោយក្នុងនោះមានដូចជាផ្ទះល្វែងប្រវែង ៤.១ម៉ែត្រ(ទទឹង) x ១០.៧៥ ម៉ែត្រ (បណ្តោយ), ៤.១ម៉ែត្រ(ទទឹង) x ១៤ ម៉ែត្រ (បណ្តោយ)និង ៤.១ម៉ែត្រ(ទទឹង) x ១៦ ម៉ែត្រ (បណ្តោយ)។ ផ្ទះនីមួយៗសុទ្ធតែមានបន្ទប់គេង២ និងបន្ទប់ទឹក២ ដែលបំពាក់ដោយបរិក្ខារដែលមានគុណភាពស្របតាមស្តង់ដារបរទេសពិតៗ។
អ្វីកាន់តែពិសេសជាងនេះទៅទៀតនោះ គឺតម្លៃរបស់ផ្ទះនៅក្នុងបុរី វី អាយ ភី នេះ គឺមានលក្ខណៈសមរម្យបំផុត ពោលគឺចាប់ផ្តើមត្រឹមតែ $31, 480 ប៉ុណ្ណោះ។ លើសពីនេះទៅទៀត អ្នកក៏អាចបង់រំលោះជាមួយនឹងគម្រោងផ្ទាល់ជារៀងរាល់ខែដោយចំនាយត្រឹមតែ $173/ខែ។
សម្រាប់អតិថិជនដែលទិញផ្ទះណាមួយជាមួយបុរី វី អាយ ភីនាថ្ងៃនេះ អ្នកនឹងទទួលបានការផ្តល់ជូនយ៉ាងពិសេស ដោយរួមមានទូទឹកកក តូបលក់ក្នុងផ្សារបុរី វី អាយ ភី (រយៈពេល៣ឆ្នាំ) និងរង្វាន់ផ្សេងៗទៀតជាច្រើន។
ប្រញាប់ឡើង!! ទំនាក់ទំនងមកក្រុមការងារយើងឥឡូវនេះដើម្បីទទួលបានព៍ត៌មានបន្ថែមពីគម្រោងបុរី វី អាយ ភី។
បុរី H8888 គឺជាគម្រោងលំនៅដ្ឋានដ៏ថ្មីសន្លាង ស្ថិតនៅក្នុង...
68,800$
Borey Williams is an American-style housing development...
តម្លៃលក់ 67,500$
Owning a home is a keystone of wealth… both financial affluence and emotional security.
Suze Orman