បុរី Lorn City Lotussana
បុរី Lorn City Lotussana គឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋានបែបស...
តម្លៃលក់ 85,500$
Sangkat Prey Sa, Khan Dangkao, Phnom Penh, 120504, Cambodia
លក់
តម្លៃលក់ 188,000$
Property ID :
ChanCastle
បុរី ច័ន្ទខាស់សល ( Borey ChanCastle) គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មីមួយនៅសង្កាត់ព្រៃស ខណ្ឌដង្កោ ដែលបានបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ កាលពីខែមីនា ឆ្នាំ២០២០។ គម្រោងលំនៅដ្ឋានថ្មីមួយនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី២ ដែលជាគម្រោងអភិវឌ្ឍន៍ផ្លូវក្រុងដ៏ធំព័ទ្ធជុំវិញទីក្រុង។
បុរី ច័ន្ទខាស់សល ផ្តល់ជូននូវជម្រើសលំនៅដ្ឋានចំនួន៣ប្រភេទ រួមមាន ផ្ទះអាជីវកម្ម ផ្ទះល្វែង និងវីឡាភ្លោះយ៉ាងប្រណីត។
គម្រោងនេះមានលំនៅដ្ឋានសរុបចំនួន ១១៩ខ្នង ដែលសាងសង់លើផ្ទៃដីសរុបរហូតដល់ទៅ ២០,០០០ ម៉ែត្រការ៉េ។ ដូច្នេះមិនថាលោកអ្នកដែលរស់នៅជាលក្ខណៈគ្រួសារ ឬ លក្ខណៈឯកជនទេគម្រោងនេះនឹងផ្ដល់ជូនទីធ្លាសាធារណ គ្រប់គ្រាន់សម្រាប់សកម្មភាពហាត់ប្រាណ និងសម្រាកលម្ហែកាយ។
គ្រប់លំនៅដ្ឋានរបស់គម្រោងច័ន្ទខាស់សល មានទីធ្លាធំទូលាយ មានពន្លឺគ្រប់គ្រាន់ និងបានតុបតែងយ៉ាងល្អ ប្រណីតលក្ខណះលំនៅដ្ឋានលំដាប់ខ្ពស់ដែលអាចផ្ដល់ជូននូវការរស់នៅដ៏ស៊ីវីល័យប្រកបដោយឧត្តមភាព។ ការរចនាផ្នែកខាងក្នុងផ្តោតសំខាន់លើតុល្យភាពនៃសោភ័ណ្ឌភាពគេហដ្ឋាន និងមុខងារនៃបន្ទប់នីមួយៗ។ ចំណែកឯជញ្ជាំង ពិដាន និងកម្រាលវិញត្រូវបានតុបតែងលម្អដោយគ្រឿងតុបតែងធ្វើពីឈើនិងបេតុង ដែលនាំមកនូវអារម្មណ៍រស់រវើក ផាសុកភាព និងសុភមង្គល។
អ្វីដែលកាន់តែពិសេសនោះគឺគម្រោងនេះបានបំពាក់រួចជាស្រេចនូវឧបករណ៍ និងសម្ភារសំខាន់ៗ ដូចជា ជើងទម្រទូរទស្សន៍ ទូរតាំង ទូរផ្ទះបាយ និងគ្រឿងបរិក្ខារបន្ទប់ទឹក ដែលបង្កភាពងាយស្រួលសម្រាប់ការរើចូលនៅ និងចាប់ផ្តើមទំព័រជីវិតថ្មីដ៏ស្រស់បំព្រង។
ម៉្យាងទៀត គម្រោងនេះក៏រួមបញ្ចូលផងដែរនូវទីតាំងអាជីវកម្ម និងសួនច្បារដ៏ស្រស់ស្អាតដែលអាចឱ្យលោកអ្នក និងគ្រួសារលម្ហែកាយជុំវិញបរិយាកាសខាងក្រៅដ៏ស្រស់ថ្លា។ ទន្ទឹមនឹងនេះ លោកអ្នកលែងមានការលំបាកក្នុងការស្វែងរកសេវាកម្មប្រចាំថ្ងៃ ឬការកំសាន្តនាពេលរាត្រីទៀតហើយ ពោលគឺ គម្រោងនេះហ៊ុំព័ទ្ធទៅដោយ ភោជនីយដ្ឋាន ហាងលក់ទំនិញ ហាងកាហ្វេ ឱសថដ្ឋាន និងសេវាកម្មដទៃទៀត ដើម្បីបំពេញរាល់តម្រូវការរបស់អ្នក។ អ្វីៗគ្រប់យ៉ាងដែលអ្នកធ្លាប់តែងស្រមៃចង់បានពីគេហដ្ឋានសម័យទំនើប មាននៅបុរី ច័ន្ទខាស់សល!
ក្រៅពីលក្ខណៈពិសេសខាងលើ បុរី ច័ន្ទខាស់សល ក៏មានទីតាំងដ៏ល្អប្រសើរផងដែរ គឺស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី២ទំហំ៥០ម៉ែត្រក្នុងខណ្ឌដង្កោ ដែលបង្កភាពងាយស្រួលក្នុងការចេញចូល និងធ្វើដំណើរជុំវិញក្រុង។ គម្រោងនេះស្ថិតនៅក្បែរទីតាំងសំខាន់ៗ ដូចជា ផ្សារចំការដូង (មានចម្ងាយត្រឹម៣នាទី) អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (មានចម្ងាយត្រឹម២០នាទី) និងពិសេសបំផុតគឺគម្រោងផ្សារទំនើប AEON 3 ដែលមានចម្ងាយត្រឹមតែ១០នាទីតែប៉ុណ្ណោះ។
បុរី ច័ន្ទខាស់សលនឹងបញ្ចប់ការសាងសង់ទាំងស្រុង និងប្រគល់ផ្ទះជាផ្លូវការនៅឆ្នាំ២០២៣ គឺចំពេលដែលគម្រោងអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀតកំពុងរីកដុះដាលក្នុងតំបន់។ បច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងក៏មានផ្ដល់ជូននូវការបញ្ចុះតម្លៃពិសេសរហូតដល់៣ម៉ឺនដុល្លារ និង ការផ្ដល់ជូន ពិសេសជាច្រើនដូចជាការកាត់ប្លង់ជូនអតិថិជនដោយឥតគិតថ្លៃសម្រាប់អតិថិជនដែលទិញលំនៅដ្ឋានក្នុងពេលឥឡូវនេះ។
បុរី Lorn City Lotussana គឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋានបែបស...
តម្លៃលក់ 85,500$
Borey Williams is an American-style housing development...
តម្លៃលក់ 67,500$
Owning a home is a keystone of wealth… both financial affluence and emotional security.
Suze Orman