
ក្រុមហ៊ុន Realestate.com.kh សូមចូលរួមអបអរសាទរ ដល់គម្រោងបុរី Golden Key ក្នុងពិធីបញ្ចុះបឋមសិលាការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ ព្រឹកមិញនេះ។

ក្នុងឱកាសដ៏ពិសេសនេះ ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវីធីនេះទទួលបាននូវ ៖
– កាដូអនុស្សាវរីយ៍
– ការបញ្ចុះតម្លៃពិសេស
– អាហារសម្រន់ និង ភេសជ្ជៈ
កម្មវិធីនេះបានប្រព្រឹត្តធ្វើឡើងនៅទីតាំងគម្រោងផ្ទាល់ (គម្រោងទី១) ស្ថិតនៅ ផ្លូវអូលែនសុីធី ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក លោកស្រី អ្នកនាងកញ្ញា ដែលកំពុងតែស្វែងរកទិញផ្ទះអាជីវកម្ម ឬ ហ្សបហៅស៍ សូមជ្រើសរើសយក បុរី Golden Key ដែលជាគម្រោងបុរីល្អបំផុត ពោលគឺស្ថិតនៅក្នុងទីតាំងល្អ លើផ្លវរដ្ឋធំ ទីប្រជុំជនអ៊ូអរ តំបន់មានសក្តានុពលខ្លាំង ព្រមទាំងស្ថិតនៅជិតផ្សារទំនើប AEON 2 ផ្សារ Makro ផ្សារទំនើប Chip Mong មជ្ឈមណ្ឌល Global House ផ្សារឃ្លាំងរំសេវថ្មី ដែលសុទ្ធសឹងតែស្ថិតនៅក្នុងខណ្ឌសែនសុខ។

សូមអញ្ជើញទស្សនាផ្ទះគំរូពិតនៅទីតាំងគម្រោងផ្ទាល់ ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈទូរស័ព្ទលេខ 092 92 1000 ឬ ផ្ញើសារមកកាន់ផេក Realestate.com.kh។





