
គម្រោងបុរីលំដាប់ខ្ពស់ថ្មីមួយ ស្ថិតនៅភាគខាងត្បូងខណ្ឌដង្កោ រាជធានីភ្នំពេញ បានលេចរូបរាងហើយ នោះគឺជាគម្រោងបុរី ជាម តិច ដឹសាគូរ៉ាផាក ដែលត្រូវបានប្រកាសសម្ពោធបើកលក់ជាផ្លូវការ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នេះ។
នៅក្នុងកម្មវិធីសម្ពោធនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់លោក ជាម តិច អគ្គនាយកបុរី និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ព្រមទាំងភ្ញៀវកិត្តិយស និងបណ្តាអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

លោក ហោ ហេងលី ស្ថាបត្យករបានលើកឡើងថា៖ «ការផ្លាស់ប្ដូរបទពិសោធ និងវប្បធម៍ថ្មីនៃការរស់នៅថ្មី ផ្ដល់ជូននូវកន្លែងរស់នៅដែលមានសុវត្ថិភាព ផាសុកភាព និងសុភមង្គលសុខដុមរមនា ជាគំនិតចំបងនៃការឌីហ្សាញរបស់ពួកយើងខ្ញុំ។»
លោកបានបន្ថែម៖ «ថាការចូលរួមសិក្សា និងសហការជាមួយអ្នកជំនាញលើប្រព័ន្ធហេដ្ឋារចនា ប្រព័ន្ធលូជំលៀសទឹកភ្លៀង ទឹកកខ្វក់ និងការគ្រប់គ្រងបណ្ដាញទឹកស្អាត គ្រប់បណ្ដាញអគ្គិសនី គ្រឹះអគារ និងគ្រឿងបង្គុំរបស់អគារ។ ការបរិច្ចាគទីធ្លាសម្រាប់កុមារ ផ្លូវដើរ ចំណតរថយន្ត សួនក្នុងរបងផ្ទះ ទាំងនេះជាអ្វីដែលក្រុមការងារយើងខ្ញុំផ្ដល់អាទិភាព។»

លោកស្រី យួម ចាន់រ៉ានី ប្រធានផ្នែកលក់បានប្រាប់ឲ្យដឹងថា គម្រោងបុរី ជាម តិច គឺជាបុរីដំបូង និងតែមួយគត់នៅកម្ពុជាដែលមានផ្នត់គំនិតបង្កើតថ្មីដោយជ្រើសរើសការដាំផ្កាសាគូរ៉ាធ្វើជាសួនប្លែកៗដើម្បីផ្តល់ជូននូវការរស់នៅជាមួយភាពស្រស់បំព្រងនៃពិភពផ្កាសាគូរ៉ា និងការរស់នៅដែលផ្សារភ្ជាប់នឹងរដូវផ្ការីកជាមួយនឹងពិធីបុណ្យផ្កាសាគូរ៉ាបែបជប៉ុន។



លំនៅឋានបែបវីឡាទាំង៥ប្រភេទ វីឡាឃ្វីន វីឡាសាគូរ៉ា វីឡាភ្លោះ វីឡាកូនកាត់ និងវីឡាកូនកាត់SC ព្រមជាមួយនឹងផ្ទះអាជីវកម្ម របស់គម្រោងបុរី ជាម តិច ពិតជាអស្ចារ្យជាមួយសោភ័ណភាពដ៏ស្រស់ត្រកាលដែលគ្របដណ្តប់ទៅដោយសួនផ្កាសាគូរ៉ា រួមជាមួយធម្មជាតិបៃតងចម្រុះដ៏ស្រស់បំព្រងនឹងធ្វើឲ្យជីវិតរបស់លោកអ្នកពោរពេញទៅដោយភាពស្រស់ថ្លា និងកាន់តែមានសុភមង្គល ព្រមជាមួយនឹងក្លិបហាត់ប្រាណ អាងហែលទឹក កន្លែងពិកនិក ដែលអាចឲ្យលោកអ្នកធ្វើការរំសាយអស់នូវភាពតានតឹងដោយមិនចាំបាច់ទៅណាឆ្ងាយ។



ក្នុងឱកាសសម្ពោធបើកលក់ជាផ្លូវការនេះ បុរីជាម តិចផ្តល់ជូននូវប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ ១០% ដើម្បីជាការលើកទឹកសម្រាប់អតិថិជនដែលបានអញ្ជើញចូលរួមដោយផ្ទាល់។