Borey Williams: American Style Villa for Sale
Borey Williams is an American-style housing development...
តម្លៃលក់ 67,500$
Kandal, Cambodia
លក់
68,800$
Property ID :
H8888
បុរី H8888 គឺជាគម្រោងលំនៅដ្ឋានដ៏ថ្មីសន្លាង ស្ថិតនៅក្នុងឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ អភិវឌ្ឍដោយក្រុមហ៊ុន H8888 Co., Ltd. គម្រោងនេះមានទីតាំងល្អស្ថិតនៅក្នុងទឹកដីខេត្តកណ្តាល ដែលជាតំបន់អភិវឌ្ឍន៍លំនៅដ្ឋានដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជា។ អ្វីដែលពិសេសអំពីគម្រោងនេះ គឺវាមានទីតាំងស្ថិតនៅក្បែរបណ្ដាញផ្លូវធំៗចំនួន២ គឺផ្លូវជាតិលេខ២ និងមហាវិថីសម្តេចហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) ដែលបង្កភាពងាយស្រួលសម្រាប់អ្នករស់នៅ។
បុរី H8888 ផ្ដល់ជូនលំនៅដ្ឋានសរុបចំនួន ២០០ខ្នង ជាមួយនឹងតម្លៃសមរម្យ។ ផ្ទះនីមួយៗមានទីធ្លាធំទូលាយ និងមានការតុបតែងខាងក្នុងយ៉ាងស្អាតផូរផង់ ស្របតាមរសនិយមនៃទីផ្សារសម័យបច្ចុប្បន្ន ដែលមានទំនោរទៅរកលំនៅដ្ឋានមានគុណភាពខ្ពស់។ បន្ថែមពីលើនេះទៀត ម្ចាស់គម្រោងក៏ផ្ដល់ជូនផងដែរនូវគ្រឿងបរិក្ខារទំនើបៗ ដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនទឹកក្ដៅ ទូរសំលៀកបំពាក់ និងទូរចាន។
បុរី H8888 ផ្ដល់ជូនផ្ទះវីឡាចំនួន ២ប្រភេទ រួមមាន វីឡាទោល និងវីឡាវីអាយភី (VIP Villa) ដែលវីឡាទាំង ២ប្រភេទនេះ សុទ្ធសឹងតែមានកម្ពស់ ២ជាន់ដូចគ្នា។ នៅជាន់ទី១ មានបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងកន្លែងទទួលទានអាហារ។ ចំណែកឯជាន់ទី ២ មានបន្ទប់គេងដ៏មានផាសុកភាព។ គ្រប់បរិវេណនៃគេហដ្ឋាន ត្រូវបានរចនាប្លង់យ៉ាងល្អិតល្អន់ ដោយផ្ដោតសំខាន់លើផាសុកភាពរបស់អ្នករស់នៅ។
បុរី H8888 នាំមកនូវអារម្មណ៍កក់ក្ដៅបែបសហគមន៍បុរី អមដោយបរិយាកាសរស់នៅដ៏ស្ងប់ស្ងាត់ដាច់ពីទីក្រុង។ គ្រប់វីឡាទាំងអស់មានចំណតរថយន្តផ្ទាល់ខ្លួន និងរានហាលធំទូលាយ ដែលអាចឱ្យអ្នករស់នៅសម្រាកស្រូបយកខ្យល់អាកាសដ៏ត្រជាក់និងបរិសុទ្ធនៃទឹកដីខេត្តកណ្តាល។ បុរី H8888 មិនត្រឹមតែផ្ដល់ជូននូវបរិយាកាសស្រស់ស្រាយបែបជនបទប៉ុណ្ណោះទេ ថែមទាំងធានានូវសុខសុវត្ថិភាពនិងសុខុមាលភាពយ៉ាងពេញលេញសម្រាប់អ្នករស់នៅ។
គិតត្រឹមខែមិថុនា ឆ្នាំ២០២០ បុរី H8888 លក់អស់ប្រហែល ៤០ភាគរយនៃគម្រោងទាំងមូល។ ក្នុងចំណោមនោះ គម្រោងទី១ លក់ដាច់ជាង ៨០ភាគរយ ខណៈដែលគម្រោងដទៃទៀតចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ពីអតិថិជន។ បើនិយាយពីគម្រោងបុរីនៅក្រៅក្រុង បុរី H8888 មានលក្ខណៈពិសេសជាច្រើនលើសពីគម្រោងដទៃ ដែលនាំឱ្យគម្រោងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន។
Borey Williams is an American-style housing development...
តម្លៃលក់ 67,500$
បុរី វី អាយ ភី កំពង់សោម៖ លំនៅដ្ឋានតម្លៃសមរម្យនៅក្នុងតំប...
31,480$
Owning a home is a keystone of wealth… both financial affluence and emotional security.
Suze Orman